1. ឱព្រះអម្ចាស់អើយទូលបង្គំសូមអង្វរព្រះអង្គមេត្តាយាងមកជួយទូលបង្គំជាប្រញាប់ពេលទូលបង្គំអង្វរព្រះអង្គសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
2. សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូបសូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំដូចតង្វាយនៅពេលល្ងាច!
3. ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំកុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។
4. សូមកុំបណ្តោយឲ្យចិត្តទូលបង្គំមានលំអៀងទៅរកអំពើអាក្រក់ហើយប្រព្រឹត្តអំពើអាក្រក់រួមជាមួយមនុស្សទុច្ចរិតសូមកុំឲ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។
5. បើមនុស្សសុចរិតវាយប្រដៅនិងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ទូលបង្គំមិនប្រកែកទេព្រោះជាការល្អចំពោះទូលបង្គំប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
6. សូមឲ្យចៅក្រមរបស់ពួកនោះត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្មហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
7. ដីប្រេះចេញពីគ្នាយ៉ាងណាសូមឲ្យស្ថានមនុស្សស្លាប់បើកចំហលេបឆ្អឹងរបស់គេដែលនៅរាយប៉ាយគ្រប់ទីកន្លែងយ៉ាងនោះដែរ។
8. ឱព្រះជាអម្ចាស់អើយទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ចទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយសូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។
9. សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់ដែលគេដាក់ចាំចាប់ទូលបង្គំសូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅរបស់មនុស្សទុច្ចរិតឡើយ