ទំនុក‌តម្កើង 140:7-9 Khmer Standard Version (KHSV)

7. ព្រះ‌ជា‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គនៅ​ពេល​ធ្វើ​សឹក​សង្គ្រាមព្រះ‌អង្គ​ការពារ​ទូលបង្គំ។

8. ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្សអាក្រក់​បាន​សម្រេច​ឡើយហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការរបស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក

9. សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំមាន​ជ័យ‌ជំនះតែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំបាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!

ទំនុក‌តម្កើង 140