2. អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!
3. អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុតមាត់របស់គេពោរពេញទៅដោយពិសដូចពស់វែក។ - សម្រាក
4. ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់!សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ!
5. មនុស្សអួតអាងនាំគ្នាដាក់ចម្រូងនិងបង្កប់ខ្សែចាំទាក់ទូលបង្គំពួកគេរាយអន្ទាក់នៅតាមផ្លូវហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក
6. ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ!
7. ព្រះជាអម្ចាស់អើយព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គនៅពេលធ្វើសឹកសង្គ្រាមព្រះអង្គការពារទូលបង្គំ។
8. ឱព្រះអម្ចាស់អើយសូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយហើយកុំបណ្ដោយឲ្យផែនការរបស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
9. សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំមានជ័យជំនះតែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំបានធ្លាក់ទៅលើពួកគេវិញ!
10. សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅស្រោចទៅលើពួកគេហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើងដែលគេពុំអាចឡើងមកវិញបានឡើយ។
11. សូមកុំឲ្យអ្នកមួលបង្កាច់គេអាចនៅស្ថិតស្ថេរលើផែនដីបានសូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅឥតឈប់ឈរឡើយ។
12. ខ្ញុំដឹងថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។