4. តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតសុទ្ធតែជាមនុស្សល្ងង់ឬ?អ្នកទាំងនោះចិញ្ចឹមជីវិតដោយជិះជាន់ប្រជារាស្ត្ររបស់យើងគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
5. អ្នកទាំងនោះភ័យញ័រជាខ្លាំងដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។
6. «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌តបាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួនប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
7. សូមឲ្យអ៊ីស្រាអែលបានទទួលការសង្គ្រោះពីក្រុងស៊ីយ៉ូន។នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គឲ្យងើបមុខឡើងវិញពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរលើសលប់»។