9. ទោះបីទូលបង្គំពាក់ស្លាបហោះទៅកន្លែងព្រះអាទិត្យរះឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
10. ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំហើយជួយទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
11. ប្រសិនបើទូលបង្គំពោលថា:«សូមឲ្យភាពងងឹតគ្របពីលើខ្ញុំហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំប្រែទៅជាយប់ងងឹត!»។
12. ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដីក៏នៅតែភ្លឺដដែលគឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
13. ព្រះអង្គបានបង្កើតទូលបង្គំមកព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
14. ទូលបង្គំសូមលើកតម្កើងព្រះអង្គដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់។
15. នៅពេលទូលបង្គំកកើតឡើងក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតារូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំងនឹងព្រះអង្គទេ។
16. កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គមុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។