5. ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
6. ទូលបង្គំកោតស្ញប់ស្ញែងណាស់ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះគឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
7. តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?តើទូលបង្គំគេចចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
8. បើទូលបង្គំឡើងទៅលើមេឃព្រះអង្គគង់នៅទីនោះបើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ក៏ព្រះអង្គនៅទីនោះដែរ។
9. ទោះបីទូលបង្គំពាក់ស្លាបហោះទៅកន្លែងព្រះអាទិត្យរះឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
10. ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំហើយជួយទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
11. ប្រសិនបើទូលបង្គំពោលថា:«សូមឲ្យភាពងងឹតគ្របពីលើខ្ញុំហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំប្រែទៅជាយប់ងងឹត!»។
12. ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដីក៏នៅតែភ្លឺដដែលគឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
13. ព្រះអង្គបានបង្កើតទូលបង្គំមកព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
14. ទូលបង្គំសូមលើកតម្កើងព្រះអង្គដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់។
15. នៅពេលទូលបង្គំកកើតឡើងក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតារូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំងនឹងព្រះអង្គទេ។
16. កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គមុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។
17. ឱព្រះជាម្ចាស់អើយព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ហើយមានច្រើនឥតគណនាទៀតផង
18. ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀតហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដីក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។
19. ឱព្រះជាម្ចាស់អើយព្រះអង្គគួរតែប្រហារមនុស្សពាលហើយបណ្តេញពួកឃាតកចេញឲ្យឆ្ងាយពីទូលបង្គំ។
20. បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គទៅប្រើសម្រាប់បោកបញ្ឆោតហើយគេនិយាយពីព្រះអង្គដោយឥតបានការ។
21. ឱព្រះអម្ចាស់អើយទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំងនឹងព្រះអង្គ។
22. ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុតទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវរបស់ទូលបង្គំផ្ទាល់។