1. ព្រះអម្ចាស់អើយព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
2. ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយពេលណាដែលទូលបង្គំក្រោកឈរព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
3. ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការពេលណាដែលទូលបង្គំសម្រាកហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។
4. ព្រះអម្ចាស់អើយពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផងព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។
5. ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
6. ទូលបង្គំកោតស្ញប់ស្ញែងណាស់ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះគឺអស្ចារ្យពេកដែលទូលបង្គំមិនអាចយល់បានឡើយ។
7. តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?តើទូលបង្គំគេចចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
8. បើទូលបង្គំឡើងទៅលើមេឃព្រះអង្គគង់នៅទីនោះបើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ក៏ព្រះអង្គនៅទីនោះដែរ។
9. ទោះបីទូលបង្គំពាក់ស្លាបហោះទៅកន្លែងព្រះអាទិត្យរះឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
10. ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំហើយជួយទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
11. ប្រសិនបើទូលបង្គំពោលថា:«សូមឲ្យភាពងងឹតគ្របពីលើខ្ញុំហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំប្រែទៅជាយប់ងងឹត!»។
12. ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដីក៏នៅតែភ្លឺដដែលគឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
13. ព្រះអង្គបានបង្កើតទូលបង្គំមកព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។