1. ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្តទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គនៅចំពោះមុខពពួកទេវតា។
2. ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងស្មោះស្ម័គ្រហើយព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យាលើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
3. នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងចិត្តក្លៀវក្លា។
4. ឱព្រះអម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គនៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។
5. សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការដែលព្រះអង្គបានធ្វើ: ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿងឧត្ដុង្គឧត្ដមបំផុត!
6. ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដីក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ចរីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
7. នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្នព្រះអង្គរក្សាការពារជីវិតទូលបង្គំព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅហើយសង្គ្រោះទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គ។