2. យើងព្យួរពិណរបស់យើងនឹងដើមឈើនៅជិតមាត់ទន្លេ។
3. ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយសឹកបានសុំឲ្យយើងច្រៀងពួកអ្នកធ្វើទោសយើង បានសុំឲ្យយើងច្រៀងបទសប្បាយ គេពោលថា:«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូនឲ្យយើងស្ដាប់ផង!»។
4. តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
5. ឱក្រុងយេរូសាឡឹមអើយបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!
6. ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះសូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!
7. ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុមបានប្រព្រឹត្តចំពោះយើងខ្ញុំនៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយគឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ!ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។
8. រីឯក្រុងបាប៊ីឡូនវិញបន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ!អ្នកណាធ្វើបាបឯងតបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើងអ្នកនោះមានសុភមង្គលហើយ!
9. អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្មអ្នកនោះមានសុភមង្គលហើយ!