8. គឺព្រះអាទិត្យឲ្យគ្រប់គ្រងនៅពេលថ្ងៃដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
9. ព្រះច័ន្ទ និងហ្វូងតារាឲ្យគ្រប់គ្រងនៅពេលយប់ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
10. ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
11. ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
12. ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
13. ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
14. ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលដើរកាត់បាតសមុទ្រនោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
15. ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោននិងកងទ័ពរបស់ស្ដេចលិចលង់ក្នុងសមុទ្រកក់នោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
16. ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គនៅវាលរហោស្ថានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
17. ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាចដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!