2. ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានាដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
3. ចូរសរសើរតម្កើងព្រះអម្ចាស់ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានាដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
4. មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្ដុង្គឧត្ដមបំផុតដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
5. ព្រះអង្គបានបង្កើតផ្ទៃមេឃដោយព្រះប្រាជ្ញាញាណដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
6. ព្រះអង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹកដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
7. ព្រះអង្គបានបង្កើតដុំពន្លឺធំៗ សម្រាប់រះបំភ្លឺដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
8. គឺព្រះអាទិត្យឲ្យគ្រប់គ្រងនៅពេលថ្ងៃដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!