14. ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលដើរកាត់បាតសមុទ្រនោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
15. ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោននិងកងទ័ពរបស់ស្ដេចលិចលង់ក្នុងសមុទ្រកក់នោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
16. ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គនៅវាលរហោស្ថានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
17. ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាចដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
18. ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
19. គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរីដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
20. ព្រះបាទអុកជាស្ដេចស្រុកបាសានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
21. ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេមកឲ្យប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌កដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
22. គឺប្រគល់ឲ្យជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
23. នៅពេលណាយើងរងទុក្ខវេទនាព្រះអង្គតែងតែនឹកដល់យើងដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
24. ព្រះអង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
25. ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
26. ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!