10. ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
11. ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
12. ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
13. ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
14. ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលដើរកាត់បាតសមុទ្រនោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
15. ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោននិងកងទ័ពរបស់ស្ដេចលិចលង់ក្នុងសមុទ្រកក់នោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
16. ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គនៅវាលរហោស្ថានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
17. ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាចដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
18. ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
19. គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរីដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
20. ព្រះបាទអុកជាស្ដេចស្រុកបាសានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!