ទំនុក‌តម្កើង 135:16-21 Khmer Standard Version (KHSV)

16. ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

17. មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។

18. សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូនធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះបាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។

19. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់

20. ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

21. ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូនគឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម!ហាលេ‌លូយ៉ា!

ទំនុក‌តម្កើង 135