1. ហាលេលូយ៉ា!ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!អ្នកបម្រើរបស់ព្រះអម្ចាស់អើយចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
2. អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ
3. ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចូរស្មូត្រទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
4. ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុបហើយព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
5. ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមព្រះអម្ចាស់របស់យើងទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។
6. បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វីព្រះអង្គនឹងសម្រេចការនោះនៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រនិងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។