5. ដរាបណាទូលបង្គំពុំទាន់រកបានកន្លែងថ្វាយព្រះអម្ចាស់ដរាបណាទូលបង្គំពុំទាន់រកបានព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដារបស់លោកយ៉ាកុបទេនោះ!»។
6. យើងបានឮគេនិយាយថាហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតាយើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។
7. ចូរយើងនាំគ្នាចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ!
8. ឱព្រះអម្ចាស់អើយ សូមក្រោកឡើងសូមយាងមកជាមួយហិប*នៃឫទ្ធានុភាពរបស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតទៅ។
9. សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គប្រព្រឹត្តអំពើសុចរិតជានិច្ចហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គស្រែកហ៊ោឡើងយ៉ាងសប្បាយ!
10. ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គសូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!
11. ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា:«យើងនឹងតែងតាំងពូជពង្សរបស់អ្នកឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
12. ប្រសិនបើបុត្ររបស់អ្នកកាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នាហើយប្រតិបត្តិតាមដំបូន្មានដែលយើងប្រៀនប្រដៅពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិរបស់អ្នករហូតតរៀងទៅដែរ»។
13. ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូនព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
14. ព្រះអង្គមានព្រះបន្ទូលថា«យើងនឹងសម្រាកនៅទីនេះរហូតតទៅយើងចង់រស់នៅក្នុងកន្លែងនេះណាស់!
15. យើងនឹងឲ្យពរក្រុងនេះមានអ្វីៗតាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រក្នុងក្រុងនេះ មានអាហារបរិបូណ៌។