10. ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គសូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនេះឡើយ!
11. ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា:«យើងនឹងតែងតាំងពូជពង្សរបស់អ្នកឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
12. ប្រសិនបើបុត្ររបស់អ្នកកាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នាហើយប្រតិបត្តិតាមដំបូន្មានដែលយើងប្រៀនប្រដៅពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិរបស់អ្នករហូតតរៀងទៅដែរ»។
13. ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូនព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
14. ព្រះអង្គមានព្រះបន្ទូលថា«យើងនឹងសម្រាកនៅទីនេះរហូតតទៅយើងចង់រស់នៅក្នុងកន្លែងនេះណាស់!
15. យើងនឹងឲ្យពរក្រុងនេះមានអ្វីៗតាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រក្នុងក្រុងនេះ មានអាហារបរិបូណ៌។
16. យើងនឹងសង្គ្រោះក្រុងនេះតាមរយៈពួកបូជាចារ្យរបស់គេយើងនឹងឲ្យប្រជាជននៅក្រុងនេះស្រែកហ៊ោដោយអំណរ។
17. នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេចប្រកបដោយឫទ្ធានុភាពកើតពីពូជពង្សរបស់ដាវីឌយើងនឹងរៀបចំឲ្យមានស្ដេចមួយអង្គស្នងរាជ្យជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។
18. យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេត្រូវអាម៉ាស់មុខជាខ្លាំងតែយើងនឹងឲ្យរាជ្យរបស់គេបានថ្កុំថ្កើងរុងរឿង»។