1. ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌនិងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។
2. ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដារបស់លោកយ៉ាកុបថា:
3. «ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំទូលបង្គំនឹងមិនឡើងទៅដេកនៅលើគ្រែទូលបង្គំទេ។
4. ទូលបង្គំមិនព្រមបិទភ្នែកទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ
5. ដរាបណាទូលបង្គំពុំទាន់រកបានកន្លែងថ្វាយព្រះអម្ចាស់ដរាបណាទូលបង្គំពុំទាន់រកបានព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដារបស់លោកយ៉ាកុបទេនោះ!»។