3. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយសូមទតមកទូលបង្គំហើយឆ្លើយតបនឹងទូលបង្គំផង!សូមប្រទានកម្លាំងដល់ទូលបង្គំកុំទុកឲ្យទូលបង្គំស្លាប់ឡើយ
4. ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា«អញបានឈ្នះវាហើយ!»ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយព្រោះតែទូលបង្គំបរាជ័យ។
5. ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គចិត្តទូលបង្គំត្រេកអរសប្បាយព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
6. ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។