3. គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។
4. ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិតព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។
5. សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ!
6. សូមឲ្យពួកគេបានដូចស្មៅដែលដុះហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង!
7. សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃហើយក៏ពុំមានល្មមសម្រាប់ឲ្យចងជាកណ្ដាប់បានដែរ។
8. សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់!