1. គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេងសូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា
2. គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេងប៉ុន្តែ គេពុំអាចយកជ័យជំនះលើខ្ញុំបានឡើយ។
3. គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។
4. ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិតព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។
5. សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ!