ទំនុក‌តម្កើង 129:1-4 Khmer Standard Version (KHSV)

1. គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេងសូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា

2. គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេងប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជំនះ​លើ​ខ្ញុំ​បាន​ឡើយ។

3. គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។

4. ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិតព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់ចេញ​ពី​ខ្ញុំ។

ទំនុក‌តម្កើង 129