1. ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះទេនោះអស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ដោយឥតបានផលអ្វីឡើយ!ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះអ្នកយាមទីក្រុងនឹងខំប្រឹងយាមដោយឥតបានផលអ្វីឡើយ!
2. អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹមខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាករហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នកដែលព្រះអង្គស្រឡាញ់ក្នុងពេលដែលគេកំពុងតែដេកលក់។
3. កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យនិងជាព្រះពរមកពីព្រះអង្គ។
4. កូនប្រុសៗដែលកើតមកក្នុងពេលដែលឪពុកនៅក្មេងនៅឡើយប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។