1. អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
2. ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គតាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ
3. ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
4. ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យសប្បុរសចំពោះអស់អ្នកដែលមានចិត្តសប្បុរសនិងទៀងត្រង់។