ទំនុក‌តម្កើង 124:1-5 Khmer Standard Version (KHSV)

1. ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់នៅ​ខាង​យើង​ទេ​នោះ- សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា: -

2. ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង​ទេ​នោះពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង

3. ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹងជា​ខ្លាំង​មក​លើ​យើងពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន

4. យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់

5. ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។

ទំនុក‌តម្កើង 124