ទំនុក‌តម្កើង 122:5-9 Khmer Standard Version (KHSV)

5. នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្សរបស់​ស្ដេច​ដាវីឌដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។

6. ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាពមក​ក្រុង​យេរូ‌សាឡឹមសូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះអាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!

7. សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុងបាន​ប្រកប​ដោយ​សេចក្ដី​សុខសូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុងបាន​សុខ​ក្សេម‌ក្សាន្ត។

8. ដោយ​យល់​ដល់​បង‌ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹមបាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

9. ដោយ​យល់​ដល់​ព្រះ‌ដំណាក់របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើងខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

ទំនុក‌តម្កើង 122