ទំនុក‌តម្កើង 122:1-6 Khmer Standard Version (KHSV)

1. ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា:ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។

2. ក្រុង​យេរូ‌សាឡឹម​អើយយើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វាររបស់​អ្នក​ហើយ!

3. យេរូ‌សាឡឹម​អើយអ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹង‌មាំនិង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។

4. កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់នាំ​គ្នា​ឡើង​មក​ទី​នេះដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាម​ច្បាប់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

5. នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្សរបស់​ស្ដេច​ដាវីឌដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។

6. ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាពមក​ក្រុង​យេរូ‌សាឡឹមសូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះអាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!

ទំនុក‌តម្កើង 122