3. សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោលពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាតដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
4. ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើងយើងធ្វើអ្វី ក៏បានជោគជ័យដែរ!យើងនិយាយយ៉ាងណាក៏បានដែរគ្មាននរណាត្រួតត្រាលើយើងទេ»។
5. ដោយព្រះអង្គទតឃើញមនុស្សទុគ៌តត្រូវគេជិះជាន់និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឥឡូវនេះ យើងត្រូវតែក្រោកឡើងយើងមកសង្គ្រោះអស់អ្នកដែលត្រូវគេមើលងាយបន្ទាបបន្ថោក»។
6. ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ*គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុតក្នុងឡប្រាំពីរដងទៅទៀត។
7. ព្រះអម្ចាស់អើយព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ចព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
8. ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌សកាន់តែច្រើនឡើងៗក៏ដោយ។