1. ឱព្រះអម្ចាស់អើយសូមជួយសង្គ្រោះផង!ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយរីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោមមនុស្សលោក ក៏បាត់បង់អស់ដែរ។
2. ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមកគេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នាតែមានចិត្តមិនទៀង។
3. សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោលពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាតដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
4. ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើងយើងធ្វើអ្វី ក៏បានជោគជ័យដែរ!យើងនិយាយយ៉ាងណាក៏បានដែរគ្មាននរណាត្រួតត្រាលើយើងទេ»។