86. បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់សូមជួយទូលបង្គំផងដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។
87. នៅតែបន្តិចប៉ុណ្ណោះគេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទរបស់ព្រះអង្គឡើយ។
88. សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយព្រះហឫទ័យមេត្តាករុណាទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មានដែលព្រះអង្គបង្គាប់មក។
89. ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។
90. ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
91. អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃដោយសារវិន័យរបស់ព្រះអង្គដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
92. ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនាហើយវិនាសអន្តរាយជាមិនខាន។
93. ទូលបង្គំនឹងមិនភ្លេចព្រះឱវាទរបស់ព្រះអង្គសោះឡើយដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញដោយសារព្រះឱវាទទាំងនេះ។
94. ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយសូមសង្គ្រោះទូលបង្គំផង!ដ្បិតទូលបង្គំយកចិត្តទុកដាក់នឹងព្រះឱវាទរបស់ព្រះអង្គ។
95. មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំតែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
96. ទូលបង្គំឃើញថាសូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនសោះឡើយ។
97. ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គខ្លាំងណាស់ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះជារៀងរាល់ថ្ងៃ។