76. សូមសម្រាលទុក្ខទូលបង្គំដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
77. សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គណាស់។
78. សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំរីឯទូលបង្គំវិញទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។
79. សូមឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
80. សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គឥតខ្ចោះកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81. ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។
82. ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។
83. ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេតែទូលបង្គំមិនបំភ្លេចច្បាប់របស់ព្រះអង្គឡើយ។
84. តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គត្រូវរង់ចាំដល់ពេលណាទៀតទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
85. មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គទេគេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។