40. ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
41. ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
42. សូមជួយឲ្យទូលបង្គំអាចឆ្លើយតបនឹងអ្នកដែលជេរប្រមាថទូលបង្គំដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
43. សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្ដីពិតឡើយដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។
44. ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គជានិច្ចនិរន្តរ៍រហូតតរៀងទៅ។
45. ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទីដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។
46. ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គប្រាប់ស្ដេចនានាទូលបង្គំនឹងមិនខ្មាសសោះឡើយ។
47. ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។
48. ទូលបង្គំលើកដៃប្រណម្យគោរពបទបញ្ជារបស់ព្រះអង្គព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។
49. សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម!
50. នៅពេលទូលបង្គំមានទុក្ខវេទនាព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយព្រះបន្ទូលសន្យារបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។
51. មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំតែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។