23. ទោះបីពួកមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំក៏ដោយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។
24. ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
25. ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំងសូមប្រោសឲ្យទូលបង្គំបានរស់ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
26. ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។
27. សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យនៃព្រះឱវាទរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
28. ទូលបង្គំមានទុក្ខសោកសង្រេងសូមលើកទឹកចិត្តទូលបង្គំឡើងវិញដូចព្រះអង្គបានសន្យា។
29. សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គងហើយជួយឲ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!