169. សូមឲ្យសម្រែករបស់ទូលបង្គំបានឮទៅដល់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
170. សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំបានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
171. ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ឡើយដ្បិតព្រះអង្គបានបង្រៀនទូលបង្គំឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។
172. ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
173. សូមសម្តែងព្រះបារមីសង្គ្រោះទូលបង្គំដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមព្រះឱវាទរបស់ព្រះអង្គហើយ។
174. ឱព្រះអម្ចាស់អើយទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គសង្គ្រោះទូលបង្គំណាស់ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គជាខ្លាំង។
175. សូមឲ្យទូលបង្គំរស់រានមានជីវិតដើម្បីសរសើរតម្កើងព្រះអង្គ!សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គជួយលើកទឹកចិត្តទូលបង្គំ។
176. ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេងសូមយាងមករកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផង!ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជារបស់ព្រះអង្គឡើយ!