154. សូមរកយុត្តិធម៌ឲ្យទូលបង្គំហើយរំដោះទូលបង្គំឲ្យមានសេរីភាពផងសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
155. មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156. ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ចសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមវិន័យដែលព្រះអង្គបានបង្គាប់មក។
157. អស់អ្នកដែលបៀតបៀនទូលបង្គំនិងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។
158. ពេលទូលបង្គំឃើញមនុស្សក្បត់ទូលបង្គំទាស់ចិត្តខ្លាំងណាស់ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។
159. ឱព្រះអម្ចាស់អើយ សូមជ្រាបថាទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
160. គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិតហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
161. ពួកមេដឹកនាំបៀតបៀនទូលបង្គំដោយឥតមូលហេតុក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
162. ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គដូចជាគេរកឃើញកំណប់ដ៏មានតម្លៃលើសលប់ដែរ។
163. ទូលបង្គំស្អប់ខ្ពើមការកុហកណាស់តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។