152. តាំងពីយូរយារណាស់មកហើយទូលបង្គំបានដឹងថាព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមកដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
153. សូមទតមើលទុក្ខវេទនារបស់ទូលបង្គំសូមរំដោះទូលបង្គំផង!ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
154. សូមរកយុត្តិធម៌ឲ្យទូលបង្គំហើយរំដោះទូលបង្គំឲ្យមានសេរីភាពផងសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
155. មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156. ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ចសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមវិន័យដែលព្រះអង្គបានបង្គាប់មក។