149. សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំដោយព្រះហឫទ័យមេត្តាករុណាឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅតាមវិន័យរបស់ព្រះអង្គ។
150. អស់អ្នកដែលតាមព្យាបាទទូលបង្គំនាំគ្នាចូលមកជិតទូលបង្គំអ្នកទាំងនោះឃ្លាតចេញឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
151. ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់
152. តាំងពីយូរយារណាស់មកហើយទូលបង្គំបានដឹងថាព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមកដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
153. សូមទតមើលទុក្ខវេទនារបស់ទូលបង្គំសូមរំដោះទូលបង្គំផង!ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
154. សូមរកយុត្តិធម៌ឲ្យទូលបង្គំហើយរំដោះទូលបង្គំឲ្យមានសេរីភាពផងសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
155. មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។