146. ទូលបង្គំអង្វរព្រះអង្គសូមសង្គ្រោះទូលបង្គំផងដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
147. ទូលបង្គំស្រែកអង្វរព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
148. ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។
149. សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំដោយព្រះហឫទ័យមេត្តាករុណាឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅតាមវិន័យរបស់ព្រះអង្គ។
150. អស់អ្នកដែលតាមព្យាបាទទូលបង្គំនាំគ្នាចូលមកជិតទូលបង្គំអ្នកទាំងនោះឃ្លាតចេញឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។