139. ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140. ព្រះបន្ទូលសន្យាបស់ព្រះអង្គសម្រេចជាក់ស្តែងហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះណាស់។
141. ទូលបង្គំជាមនុស្សតូចតាចហើយត្រូវគេមើលងាយទៀតផងតែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។
142. សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143. ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំងតែបទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានអំណរ។
144. ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ចសូមប្រទានប្រាជ្ញាមកទូលបង្គំដើម្បីឲ្យទូលបង្គំមានជីវិត!
145. ឱព្រះអម្ចាស់អើយទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្តសូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!
146. ទូលបង្គំអង្វរព្រះអង្គសូមសង្គ្រោះទូលបង្គំផងដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!