137. ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិតវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!
138. ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិតនិងត្រឹមត្រូវបំផុត។
139. ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140. ព្រះបន្ទូលសន្យាបស់ព្រះអង្គសម្រេចជាក់ស្តែងហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះណាស់។
141. ទូលបង្គំជាមនុស្សតូចតាចហើយត្រូវគេមើលងាយទៀតផងតែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។
142. សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143. ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំងតែបទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានអំណរ។
144. ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ចសូមប្រទានប្រាជ្ញាមកទូលបង្គំដើម្បីឲ្យទូលបង្គំមានជីវិត!
145. ឱព្រះអម្ចាស់អើយទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្តសូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!
146. ទូលបង្គំអង្វរព្រះអង្គសូមសង្គ្រោះទូលបង្គំផងដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
147. ទូលបង្គំស្រែកអង្វរព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
148. ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។
149. សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំដោយព្រះហឫទ័យមេត្តាករុណាឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅតាមវិន័យរបស់ព្រះអង្គ។