132. សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំសូមប្រណីសន្ដោសទូលបង្គំដូចព្រះអង្គធ្លាប់ប្រណីសន្ដោសអស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
133. សូមពង្រឹងទូលបង្គំឲ្យបានមាំមួនតាមព្រះបន្ទូលសន្យារបស់ព្រះអង្គហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។
134. សូមរំដោះទូលបង្គំឲ្យរួចផុតពីការជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។
135. សូមសម្តែងព្រះហឫទ័យអាណិតមេត្តាដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ច្បាប់របស់ព្រះអង្គផង!។
136. ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្តដោយឃើញគេមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
137. ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិតវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!
138. ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិតនិងត្រឹមត្រូវបំផុត។
139. ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140. ព្រះបន្ទូលសន្យាបស់ព្រះអង្គសម្រេចជាក់ស្តែងហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះណាស់។
141. ទូលបង្គំជាមនុស្សតូចតាចហើយត្រូវគេមើលងាយទៀតផងតែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។
142. សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143. ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំងតែបទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានអំណរ។
144. ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ចសូមប្រទានប្រាជ្ញាមកទូលបង្គំដើម្បីឲ្យទូលបង្គំមានជីវិត!