13. ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មានដែលព្រះអង្គបានបង្គាប់មក។
14. ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាមដំបូន្មានរបស់ព្រះអង្គដូចជាទូលបង្គំសប្បាយចិត្តនឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
15. ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
16. ទូលបង្គំពេញចិត្តនឹងច្បាប់របស់ព្រះអង្គខ្លាំងណាស់ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
17. សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំមានជីវិតហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
18. សូមបើកភ្នែកទូលបង្គំដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
19. ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះប៉ុណ្ណោះសូមកុំលាក់បទបញ្ជារបស់ព្រះអង្គនឹងទូលបង្គំឡើយ។
20. ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗដែលព្រះអង្គបង្គាប់មកជានិច្ច។
21. ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោងដែលជាជនត្រូវបណ្ដាសាវង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។
22. សូមដកយកការអាម៉ាស់ចេញពីទូលបង្គំកុំឲ្យមាននរណាមើលងាយទូលបង្គំឡើយដ្បិតទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
23. ទោះបីពួកមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំក៏ដោយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។
24. ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
25. ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំងសូមប្រោសឲ្យទូលបង្គំបានរស់ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
26. ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។
27. សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យនៃព្រះឱវាទរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
28. ទូលបង្គំមានទុក្ខសោកសង្រេងសូមលើកទឹកចិត្តទូលបង្គំឡើងវិញដូចព្រះអង្គបានសន្យា។
29. សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គងហើយជួយឲ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
30. ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គទូលបង្គំសុខចិត្តធ្វើតាមវិន័យដែលព្រះអង្គបង្គាប់មក។
31. ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
32. ទូលបង្គំសប្បាយចិត្តនឹងដើរតាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។
33. ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គដើម្បីឲ្យទូលបង្គំកាន់តាមរហូតដល់ទីបញ្ចប់!។