127. ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គលើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។
128. ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
129. ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។
130. ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យមនុស្សភ្លឺស្វាងហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
131. ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដោយយកចិត្តទុកដាក់ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជារបស់ព្រះអង្គណាស់។
132. សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំសូមប្រណីសន្ដោសទូលបង្គំដូចព្រះអង្គធ្លាប់ប្រណីសន្ដោសអស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
133. សូមពង្រឹងទូលបង្គំឲ្យបានមាំមួនតាមព្រះបន្ទូលសន្យារបស់ព្រះអង្គហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។