121. ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
122. សូមធានាឲ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផងសូមកុំទុកឲ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំឡើយ។
123. ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិតរបស់ព្រះអង្គ។
124. សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណាសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
125. ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំផងដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
126. ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។
127. ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គលើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។
128. ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
129. ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។