113. ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរតែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
114. ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។
115. មនុស្សអាក្រក់អើយចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ!ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ!
116. សូមជួយគាំទ្រទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គដើម្បីឲ្យទូលបង្គំមានជីវិតសូមកុំឲ្យសេចក្ដីសង្ឃឹមរបស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
117. សូមធ្វើជាបង្អែករបស់ទូលបង្គំដើម្បីឲ្យទូលបង្គំបានរួចជីវិតហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។
118. ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែជាការបោកបញ្ឆោត។
119. ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសំរាមហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។
120. រូបកាយទូលបង្គំភ័យញាប់ញ័រដោយកោតខ្លាចព្រះអង្គទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
121. ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
122. សូមធានាឲ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផងសូមកុំទុកឲ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំឡើយ។
123. ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិតរបស់ព្រះអង្គ។