108. ឱព្រះអម្ចាស់អើយសូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំស្គាល់វិន័យរបស់ព្រះអង្គ!
109. ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ចប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
110. មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំតែទូលបង្គំមិនវង្វេងចេញឆ្ងាយពីព្រះឱវាទរបស់ព្រះអង្គឡើយ។
111. ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
112. ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់របស់ព្រះអង្គរហូតដល់ទីបំផុត។
113. ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរតែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។