102. ទូលបង្គំមិនងាកចេញពីវិន័យដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
103. ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
104. ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំដឹងខុសត្រូវ ហេតុនេះហើយបានជាទូលបង្គំស្អប់ការវៀចវេរ។
105. ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
106. ទូលបង្គំសូមសន្យាដោយឥតងាករេថាទូលបង្គំនឹងប្រតិបត្តិតាមវិន័យដ៏សុចរិតដែលព្រះអង្គបង្គាប់មក។
107. ឱព្រះអម្ចាស់អើយទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!