7. ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
8. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើមនុស្ស។
9. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
10. ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
11. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទីតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំតែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លាខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
13. គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួលតែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
14. ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
15. មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោនៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជំនះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព!
16. ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។
17. ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។
18. មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំងតែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។
19. ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។