5. នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញហើយប្រទានឲ្យខ្ញុំមានសេរីភាព។
6. ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយតើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
7. ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
8. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើមនុស្ស។
9. ផ្ញើជីវិតលើព្រះអម្ចាស់នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
10. ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
11. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទីតែខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។
12. ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំតែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លាខ្ញុំនឹងកម្ទេចពួកគេដោយសារព្រះនាមរបស់ព្រះអម្ចាស់។