25. ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយសូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ!
26. សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់យើងសូមឲ្យពរអ្នករាល់គ្នាពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
27. មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើងចូរនាំគ្នាលើកធាងទន្សែឡើងហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់!
28. ព្រះអង្គជាព្រះនៃទូលបង្គំទូលបង្គំនឹងសរសើរតម្កើងព្រះអង្គឱព្រះនៃទូលបង្គំអើយទូលបង្គំសូមលើកតម្កើងព្រះអង្គ!
29. ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!